ជនជាតិអ៊ីស្រាអែលដែលចូលសមុទ្រក្រហម តំណាងឱ្យព្រះយេស៊ូវយាងចូលទៅក្នុងផ្នូរ ហើយជនជាតិអ៊ីស្រាអែលដែលឡើងចេញពីសមុទ្រក្រហម គឺជាទំនាយអំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ។
ព្រះបានតាំងបុណ្យផលដំបូងនៅជំនាន់សញ្ញាចាស់ ដើម្បីកុំឱ្យយើងភ្លេចកិច្ចការនេះ។
ដូចដែលនៅជំនាន់សញ្ញាចាស់ បុណ្យផលដំបូងត្រូវបានរក្សា នៅថ្ងៃអាទិត្យដំបូងបន្ទាប់ពីបុណ្យរំលង និងបុណ្យនំបុ័ងឥតដំបែ នោះការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ ដែលជាផលដំបូងពីពួកអ្នកដែលបានដេកលក់ ក៏បានកើតឡើងនៅថ្ងៃអាទិត្យដែរ។
ជាលទ្ធផល ពួកបរិសុទ្ធព្រះវិហារដើម បានជឿថា ទោះស្លាប់ហើយក៏ដោយ ក៏ពួកគាត់នឹងបានរស់ឡើងវិញដែរ ហើយតែងតែរកឃើញសេចក្តីអំណរ នៅក្នុងការផ្សព្វផ្សាយដំណឹងល្អនៃសេចក្ដីសង្គ្រោះ ដោយឈរនៅខាងព្រះ។
តែឥឡូវនេះ ព្រះគ្រីស្ទទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញជាពិត ជាផលដំបូងពីពួកអ្នកដែលបានដេកលក់ទៅហើយ
កូរិនថូសទី១ ១៥:២០
គ្រានោះ វាំងននក្នុងព្រះវិហារក៏រហែកជា២ភាគ ចាប់តាំងពីលើចុះទៅដល់ក្រោម ក៏មានកក្រើកដី ហើយថ្មប្រេះដាច់ពីគ្នា
អស់ទាំងផ្នូរខ្មោចក៏របើកឡើង ឯខ្មោចពួកអ្នកបរិសុទ្ធ ដែលដេកលក់ទៅហើយ បានរស់ឡើងវិញជាច្រើន
ទាំងចេញពីផ្នូរ ក្នុងពេលក្រោយដែលទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយចូលទៅក្នុងទីក្រុងបរិសុទ្ធ លេចមកឱ្យមនុស្សជាច្រើនឃើញដែរ
ម៉ាថាយ ២៧:៥១-៥៣
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន