ព្រះដែលគួរតែគង់លើបល្ល័ង្កនៃសិរីល្អ នៅស្ថានសួគ៌ បានយាងមកផែនដីនេះ ដោយមានព្រះនាមថាយេស៊ូវ កាលពី២០០០ឆ្នាំមុន ហើយនៅសព្វថ្ងៃនេះ ព្រះអាន់សាំងហុង និងព្រះមាតា បានយាងលើផ្លូវនៃការបូជាយ៉ាងស្ងៀមស្ងាត់ សម្រាប់ការផ្តាច់បាប និងសេចក្ដីសង្គ្រោះរបស់មនុស្សជាតិ។
ដូច្នេះ យើងត្រូវតែអរព្រះគុណជានិច្ច ចំពោះព្រះ ដែលបានប្រទានសេចក្តីសង្ឃឹមស្ថានសួគ៌ដល់យើង។
ដោយធ្វើតាមគម្រូរបស់ពួកបរិសុទ្ធព្រះវិហារដើម ដែលដើរលើផ្លូវជាទុក្ករបុគ្គល ដោយក្ដីអំណរ ទោះមានការបៀតបៀន ដ៏គួរឱ្យខ្លាច ហើយស្ដេចដាវីឌ ដែលតែងតែថ្វាយការអរព្រះគុណដល់ព្រះ ពេលប្រឈមមុខនឹងការលំបាក និងការល្បងល នោះសមាជិកពួកជំនុំនៃព្រះ រស់នៅក្នុងជីវិត នៃការអរព្រះគុណ ក្នុងគ្រប់ការទាំងអស់។
"ចូរអរសប្បាយជានិច្ច ចូរអធិស្ឋានឥតឈប់ឈរ ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់ ពីព្រោះព្រះទ្រង់សព្វព្រះហឫទ័យឱ្យអ្នករាល់គ្នាធ្វើយ៉ាងដូច្នោះ ដោយនូវព្រះគ្រីស្ទយេស៊ូវ"
ថែស្សាឡូនីចទី១ ៥:១៦-១៨
"អ្នកណាដែលថ្វាយដង្វាយជាសេចក្ដីអរព្រះគុណ នោះក៏លើកដំកើងអញដែរ ហើយអញនឹងសំដែងសេចក្ដីសង្គ្រោះរបស់ព្រះ ដល់អ្នកណាដែលរៀបផ្លូវរបស់ខ្លួនឱ្យត្រង់"
ទំនុកដំកើង ៥០:២៣
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន