ព្រះបានយាងមកម្តងទៀត ដើម្បីរំដោះមនុស្សជាតិពីច្បាប់នៃអំពើបាប និងសេចក្តីស្លាប់ ដោយច្បាប់នៃព្រះវិញ្ញាណ
និងដើម្បីធ្វើឲ្យភាពរុងរឿងនៃពិភពទេវតាមានដូចដើមវិញ មិនមែនជាសេចក្តីហិនវិនាសនៃស្ថាននរកទេ។
ព្រះអាន់សាំងហុងបានចារឹកសញ្ញាថ្មី ដែលជាសេចក្តីពិតនៃសេចក្តីសង្គ្រោះ នៅក្នុងចិត្តរបស់កូនៗ។
ព្រះទ្រង់បានចែងទុកពីករណីរបស់ហោរាចាស់ម្នាក់ ដែលរស់នៅក្រុងបេត-អែល
នោះគឺដើម្បីឲ្យយល់ដឹងថា មានតែអ្នកដែលមានសាច់ និងឈាមរបស់ព្រះយេស៊ូវប៉ុណ្ណោះ
ទើបមានសេចក្តីសង្គ្រោះ ហើយដើម្បីឲ្យស្គាល់ថា យើងត្រូវក្លាយជាតែមួយនឹងព្រះយេស៊ូវ តាមរយៈសញ្ញាថ្មី។
ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នឹងមានគ្រាមកដល់
ដែលអញនឹងតាំងសញ្ញាថ្មី នឹងពួកវង្សអ៊ីស្រាអែល ហើយនឹងពួកវង្សយូដា …
អញនឹងដាក់ក្រឹត្យវិន័យរបស់អញ នៅខាងក្នុងខ្លួនគេ
ទាំងចារឹកទុកក្នុងចិត្តគេ នោះអញនឹងធ្វើជាព្រះដល់គេ
ហើយគេនឹងបានជារាស្ត្ររបស់អញ
[យេរេមា ៣១:៣១-៣៣]
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន