នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសអបអរសាទរទិវាបរិស្ថានពិភពលោក វេទិកាសកល ASEZ WAO លើកទី២ ត្រូវបានធ្វើឡើងនៅជេជូ នៃកូរ៉េខាងត្បូង។
ASEZ WAO ដែលជាក្រុមយុវជនស្ម័គ្រចិត្តអ្នកធ្វើការរបស់ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ បានពិភាក្សាអំពីដំណោះស្រាយ ដែលអាចធ្វើសកម្មភាពសម្រាប់អនាគត ជាមួយអ្នកជំនាញមកពីវិស័យផ្សេងៗ និងអ្នកតំណាងអង្គការអន្តរជាតិ ក្រោមប្រធានបទ "Plastic-Free ២០៤០"។
វាគ្មិនកិត្តិយស រួមទាំងសាស្ដ្រាចារ្យ គីម អ៊ីនហ្វាន់ នៃបញ្ចប់ការសិក្សាបរិស្ថានសិក្សា នៃមហាវិទ្យាល័យបរិស្ថានវិទ្យា នៃសកលវិទ្យាល័យជាតិសេអ៊ូល, សាស្ដ្រាចារ្យ មីសែល អ. ប៉ាឡំបារីត នៃ UP-CIFAL ហ្វីលីពីន, និងជាសាស្ដ្រាចារ្យនៃសាកលវិទ្យាល័យហ្វីលីពីន បានចែករំលែកការយល់ដឹងពីតួនាទីរបស់យុវជន និងយុទ្ធសាស្ត្រស្ដារបរិស្ថានពិភពលោក។
ព្រឹត្តិការណ៍នេះ គឺជាការបិទបញ្ចប់យុទ្ធនាការ "គ្មានការបំពុលដោយប្លាស្ទិក" រយៈពេល៤០ថ្ងៃ ដែលធ្វើឡើងរួមគ្នាដោយយុវជន ASEZ WAO ជុំវិញពិភពលោក ដោយបង្ហាញពីកម្លាំងនៃសកម្មភាពជាក់ស្តែង និងការរួបរួមគ្នា ក្នុងការនាំមកនូវការផ្លាស់ប្តូរដ៏មានអត្ថន័យដល់ផែនដី។
ASEZ WAO នឹងបន្តឆ្ពោះទៅមុខដោយមានទំនុកចិត្តថា "ពេលយុវជនធ្វើសកម្មភាព ពិភពលោកនឹងផ្លាស់ប្តូរ" ដោយឆ្ពោះទៅរកអនាគតប្រកបដោយនិរន្តរភាព។
វីដេអូនេះមានរក្សាសិទ្ធិដោយសមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ។ ហាមថតចម្លង ឬចែកចាយ ដោយគ្មានការអនុញ្ញាត។
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន