ផ្លូវដែលឱ្យគេចផុតពីសេចក្តីវេទនា គឺជាការរក្សាបុណ្យរំលងសញ្ញាថ្មី។ ព្រះវិហារតែមួយគត់ ដែលរក្សាបុណ្យរំលងសញ្ញាថ្មី តាមសេចក្ដីបង្រៀននៃព្រះគម្ពីរ នោះគឺជា ពួកជំនុំនៃព្រះ ដែលបានតាំងឡើងដោយព្រះគ្រីស្ទលើកទី២ គឺព្រះអាន់សាំងហុង។
អាកាសធាតុប្រែប្រួល រញ្ជួយដី ព្យុះទីហ្វុង អំណត់ ជំងឺអាសន្នរោគ! បើសេចក្តីវេទនាទាំងនេះធ្លាក់លើរូបខ្ញុំ តើខ្ញុំអាចគេចផុតបានទេ?
សង្គ្រាម! អំណត់! រញ្ជួយដី! ជំងឺអាសន្នរោគ!
អ្នកដែលបានបាត់បង់កូនៗ បានយំស្រែក ទាំងស្រែករក ហៅឈ្មោះរបស់កូនៗ អ្នកដែលស្ថិតក្នុងភាពតោកយ៉ាក និងអត់ឃ្លាន គេបរិភោគដី ដោយភាពស្ងប់ស្ងៀម
យើងកំពុងញ័ររន្ធត់ ដោយសារអាកាសធាតុប្រែប្រួល រញ្ជួយដី ព្យុះទីហ្វុង
សង្គ្រាម និងអំណត់ ដែលអាចកើតមានគ្រប់ពេលវេលា។
សូមទ្រង់ស្តាប់តម្ងូររបស់មនុស្សជាតិ ក្នុងសេចក្តីវេទនាផង! ឱព្រះអម្ចាស់ដ៏មានព្រះចេស្ដា ដែលបាននាំសាសន៍អ៊ីស្រាអែល សូមអាណិតមេត្តា ហើយរាជានុញាត ផ្លូវនៃសេចក្ដីសង្គ្រោះ រួចពីសេចក្តីវេទនាផង! សូមទ្រង់ជួយសង្គ្រោះផង!
៣៥០០ឆ្នាំមុន នៅពេលមានសេចក្ដីវេទនាដ៏ធំ នៃការសម្លាប់កូនច្បង ធ្លាក់លើអេស៊ីព្ទ ពួកគ្រួសារដែលបានធ្វើបុណ្យរំលង ដោយប្រឡាក់ឈាមកូនចៀមនៃបុណ្យរំលង អាយុ១ខួប នៅក្របទ្វារទាំងសងខាង ហើយលើធ្នឹមទ្វារផ្ទះ នោះមិនទទួលសេចក្តីវេទនាអ្វីឡើយ។
«ឈាមនោះ (ឈាមកូនចៀមបុណ្យរំលង) នឹងបានជាទីសំគាល់សំរាប់ឯងរាល់គ្នា នៅផ្ទះណាដែលឯងរាល់គ្នាអាស្រ័យនៅ កាលផ្ទះណាអញឃើញឈាម នោះអញនឹងរំលងផុតពីឯងរាល់គ្នាទៅ ហើយនឹងគ្មានសេចក្ដីវេទនាណាបំផ្លាញឯងរាល់គ្នា ក្នុងវេលាដែលអញវាយស្រុកអេស៊ីព្ទនោះឡើយ …» នក ១២:១១-១៤
បុណ្យរំលង ជាទីសំគាល់នៃព្រះចេស្ដារបស់ព្រះ ការពារពីសេចក្តីវេទនា បុណ្យរំលង ដែលត្រូវបានរក្សានៅអេស៊ីព្ទ គឺជាស្រមោល បុណ្យរំលង ដែលព្រះយេស៊ូវបានតាំងឡើង មុនពេលទ្រង់ត្រូវគេឆ្កាងនៅលើឈើឆ្កាង គឺជាតួរូបពិត។ (លក ២២:២០ មថ ២៦:១៧)
តាមរយៈ «បុណ្យរំលងសញ្ញាថ្មី» យើងអាចចូលរួមក្នុងព្រះលោហិតរបស់ព្រះយេស៊ូវ ដូច្នេះយើងត្រូវតែរក្សាបុណ្យរំលងជំនាន់នេះ។ ប៉ុន្ដែ ឆ្នាំ៣២៥ នៅក្រុមប្រឹក្សានីខេអា បុណ្យរំលងសញ្ញាថ្មី ដែលមានព្រះលោហិតរបស់ព្រះយេស៊ូវ បានត្រូវលុបបំបាត់ចោលទាំងស្រុង។
ទោះយ៉ាងណា ដូចដែលទ្រង់បានមានបន្ទូលថា «អញនឹងបញ្ជឿនឱ្យការនេះឆាប់កើតឡើងនៅពេលកំណត់» (អស ៦០:២២) ពេលកំណត់បានមកដល់ បុណ្យរំលង សេចក្តីពិតរបស់ព្រះ ក៏ត្រូវបានបើកសម្ដែងយ៉ាងច្បាស់។ ព្រះគ្រីស្ទព្រះអាន់សាំងហុង ដែលបានយាងមកជាលើកទីពីរ ដូចជាបានមានទំនាយក្នុងព្រះគម្ពីរ ទ្រង់បានតាំងបុណ្យរំលងសញ្ញាថ្មីឡើងវិញ។
“នៅទូទាំងពិភពលោក មានតែសមាគមបេសកកម្មពិភពលោក ពួកជំនុំនៃព្រះ (គ្រូគង្វាលធំ ឃីម ជូឆល់) ប៉ុណ្ណោះ ដែលរក្សាបុណ្យរំលង ដោយនំបុ័ង និងស្រាទំពាំងបាយជូរ ដូចជាពិធីលៀងបរិសុទ្ធក្រោយបង្អស់របស់ព្រះយេស៊ូវគ្រីស្ទ។”
សូមទ្រង់រាជានុញ្ញាត ឱ្យប្រកាសពី បុណ្យរំលងសញ្ញាថ្មី ជាវិធីតែមួយគត់ ដែលឱ្យចូលរួមក្នុងព្រះលោហិតរបស់ព្រះយេស៊ូវ ដើម្បីឱ្យពិភពលោកទាំងមូលអាចរក្សា ហើយឱ្យបានសង្គ្រោះពីសេចក្តីវេទនា!
ខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងមកពួកជំនុំនៃព្រះ ដែលត្រូវបានតាំងឡើងដោយព្រះគ្រីស្ទព្រះអាន់សាំងហុង ដែលបានយាងមកជាលើកទី២តាមទំនាយព្រះគម្ពីរ ហើយរក្សាបុណ្យរំលងសញ្ញាថ្មី រួចទទួលសង្គ្រោះពីសេចក្តីវេទនា ហើយទទួលជីវិតអស់កល្ប។
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន