ជនជាតិអ៊ីស្រាអែលបានទទួលក្រឹត្យទាំង១០ប្រការជាលើកទី២ បន្ទាប់ពីបានប្រែចិត្តពីការថ្វាយបង្គំរូបព្រះ រួចមកព្រះបានហៅថ្ងៃនោះថា «ថ្ងៃឱ្យបានធួននឹងបាប» ដោយសារពួកគេបានទទួលការអត់ទោសពីព្រះ។
បុណ្យផ្លុំត្រែរំឭក នៅថ្ងៃ១ ខែទី៧ តាមប្រតិទិនបរិសុទ្ធ គឺជាបុណ្យដែលត្រែនៃការប្រែចិត្តបានផ្លុំយ៉ាងខ្លាំង ដើម្បីបង្ហាញថា មនុស្សទាំងអស់ត្រូវតែប្រែចិត្តចំពោះព្រះ ពីព្រោះថា នៅតែ១០ថ្ងៃទៀត គឺជាថ្ងៃឱ្យបានធួននឹងបាបហើយ។
ដូចដែលនៅជំនាន់ម៉ូសេ ជនជាតិអ៊ីស្រាអែលផ្លុំត្រែនៃការប្រែចិត្ត ១០ថ្ងៃមុនថ្ងៃឱ្យបានធួននឹងបាប នោះយើងត្រូវតែផ្លុំត្រែឡើង ដើម្បីប្រកាសដល់ពិភពលោកទាំងមូលឱ្យមកឯ ព្រះអាន់សាំងហុង និងព្រះមាតា ដើម្បីទទួលសេចក្តីសង្គ្រោះ និងដើម្បីសម្រេចការប្រែចិត្តយ៉ាងពេញលេញ តាមរយៈបុណ្យជ្រមុជទឹក និងបុណ្យនៃសញ្ញាថ្មី។
"ឱ្យលោកប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា នៅថ្ងៃដំបូងក្នុងខែអស្សុជ នោះជាថ្ងៃឈប់សំរាក សំរាប់ឯងរាល់គ្នា គឺជាបុណ្យផ្លុំត្រែរំឭក ជាថ្ងៃប្រជុំជំនុំបរិសុទ្ធ"
លេវីវិន័យ ២៣:២៤
"តែព្រះយេស៊ូវទ្រង់ឆ្លើយទៅគេថា ពួកអ្នកជាមិនត្រូវការនឹងគ្រូពេទ្យទេ ត្រូវការតែពួកអ្នកដែលឈឺប៉ុណ្ណោះ ខ្ញុំមិនបានមកហៅពួកមនុស្សសុចរិតទេ គឺមកហៅតែមនុស្សមានបាប ឱ្យគេប្រែចិត្តវិញទេតើ"
លូកា ៥:៣១-៣២
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន