បុណ្យផលដំបូង ដែលបានរក្សា នៅជំនាន់ម៉ូសេ នៅសញ្ញាចាស់ គឺជាស្រមោល
ហើយបុណ្យមានព្រះជន្មរស់ឡើងវិញ នៅជំនាន់សញ្ញាថ្មី គឺជាតួរូបពិត។
ព្រះយេស៊ូវគ្រីស្ទបានរស់ឡើងវិញ នៅព្រឹកព្រលឹមថ្ងៃអាទិត្យ
ជាថ្ងៃក្រោយថ្ងៃឈប់សម្រាក ក្នុងនាមជាផលដំបូង
ពីពួកអ្នកដែលបានដេកលក់ទៅ
ដើម្បីបំពេញទំនាយនៃបុណ្យផលដំបូង។
ដូច្នេះនេះគឺជាព្រះហឫទ័យព្រះ ដែលឲ្យយើងរក្សា
ថ្ងៃឈប់សម្រាក(ថ្ងៃសៅរ៍) ជាបុណ្យប្រចាំសប្តាហ៍
និងបុណ្យមានព្រះជន្មរស់ឡើងវិញ ជាបុណ្យប្រចាំឆ្នាំ។
សាតាំងឃុំឃាំងមនុស្សជាតិ ដោយច្រវ៉ាក់នៃសេចក្តីស្លាប់
ដោយធ្វើឲ្យពួកគេរងទុក្ខនឹងការឈឺចាប់នៃសេចក្ដីស្លាប់។
ទោះយ៉ាងណាព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីនេះ
បំបាក់អំណាចនៃសេចក្តីស្លាប់ ហើយដឹកនាំមនុស្សជាតិ
ទៅឯផ្លូវនៃសេចក្តីពិត ដែលមានជីវិតអស់កល្បជានិច្
ច
តាមរយៈបុណ្យមានព្រះជន្មរស់ឡើងវិញ។
សព្វថ្ងៃនេះ សមាជិកពួកជំនុំនៃព្រះមិនធ្វើតាម
ទំនៀមទម្លាប់របស់សាសនាដទៃ ដែលចែកពងមាន់នោះទេ
គឺយើងកាច់នំបុ័ង ដែលឲ្យយើងបើកភ្នែកខាងវិញ្ញាណ
ដោយធ្វើតាមគម្រូរបស់ព្រះយេស៊ូវគ្រីស្ទ។
តែឥឡូវនេះ ព្រះគ្រីស្ទទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញជាពិត
ជាផលដំបូងពីពួកអ្នកដែលបានដេកលក់ទៅហើយ …
គ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ [កូរិនថូសទី១ ១៥:២០-២២]
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន