ពេលយើងមើលទៅពន្លឺនោះ ស្រមោលលេចមកពីក្រោយយើង ប៉ុន្តែពេលយើងបែរខ្នងទៅរកពន្លឺ នោះមានស្រមោលរារាំងផ្លូវយើង។
ដូចគ្នាដែរ ពេលមនុស្សជាតិទៅរកព្រះដែលជាពន្លឺ នោះភាពងងឹតមិនអាចរារាំងផ្លូវពួកគេបានឡើយ។
ដូចជាយេរេមា នៅជំនាន់ព្រះវរបិតា និងពួកសាវក នៅជំនាន់ព្រះរាជបុត្រា ពេលយើងប្រកាសប្រាប់ពីពន្លឺនៃសិរីល្អរបស់ព្រះ យើងអាចប្រឈមមុខនឹងការបៀតបៀន និងឧបសគ្គ។
ទោះយ៉ាងណា នៅទីបញ្ចប់ យើងនឹងទទួលបានព្រះពរជាច្រើន។
ហោរាអេសាយ ហោរាយេរេមា និងហោរាអេសេគាល បានផ្សព្វផ្សាយពន្លឺនៃព្រះយេហូវ៉ា នៅជំនាន់ព្រះវរបិតា ហើយសាវកប៉ុល ពេត្រុស និងយ៉ូហាន បានប្រកាសប្រាប់ពីពន្លឺនៃសិរីល្អរបស់ព្រះយេស៊ូវ នៅជំនាន់ព្រះរាជបុត្រា។
ដូចគ្នាដែរ នៅជំនាន់ព្រះវិញ្ញាណបរិសុទ្ធ សមាជិកនៃ ពួកជំនុំនៃព្រះ នៅ១៧៥ប្រទេសជុំវិញពិភពលោក បានប្រកាសប្រាប់ពន្លឺនៃសិរីល្អរបស់ព្រះអាន់សាំងហុង និងព្រះមាតាយេរូសាឡិមស្ថានសួគ៌ ដែលបានយាងមកជាអ្នកសង្គ្រោះ។
ចូរក្រោកឡើង ហើយភ្លឺមកចុះ ដ្បិតពន្លឺរបស់ឯងបានមកដល់ហើយ សិរីល្អនៃព្រះយេហូវ៉ាក៏បានរះឡើងដល់ឯងដែរ
ដ្បិតមើល សេចក្ដីងងឹតនឹងគ្របលើផែនដី ហើយសេចក្ដីសូន្យសុងនឹងគ្របលើអស់ទាំងជនជាតិ តែព្រះយេហូវ៉ាទ្រង់នឹងរះឡើងភ្លឺដល់ឯង ហើយគេនឹងឃើញសិរីល្អនៃទ្រង់ស្ថិតលើឯង
អស់ទាំងសាសន៍នឹងមូលគ្នាមកឯពន្លឺរបស់ឯង ហើយស្តេចទាំងប៉ុន្មាននឹងមកឯរស្មីដែលភ្លឺចេញពីឯង ក្នុងកាលដែលឯងរះឡើង
អេសាយ ៦០:១-៣
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន