នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ វេទិកាសន្ទនាដើម្បីបរិស្ថាន លើកទី១ របស់ ASEZ WAO ត្រូវបាន ធ្វើឡើង។
សព្វថ្ងៃនេះ នៅពេលដែលសារព្រមានអំពីបញ្ហាបរិស្ថានផ្សេងៗ រួមទាំងវិបត្តិអាកាសធាតុ កំពុងតែកើនឡើង យុវជនអ្នកធ្វើការមកពី ពួកជំនុំនៃព្រះ ជាង៧៥០០កន្លែង ក្នុង១៧៥ប្រទេស ជុំវិញពិភពលោក និងអ្នកVIP មកពីកូរ៉េ និងបរទេស បានជួបជុំគ្នា ដើម្បីពិភាក្សា និងនាំយកក្ដីសង្ឃឹមសម្រាប់បរិស្ថាន នាពេលអនាគត។
ក្រោមប្រធានបទថា "តើកំពុងធ្វើការឆ្លើយតបល្អ នឹងបម្រែបម្រួលអាកាសធាតុឬទេ?" វេទិកានេះ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយ ដើម្បីស្តាប់យោបល់របស់អ្នកជំនាញ លើការប្រែប្រួលអាកាសធាតុ ដែលប៉ះពាល់ដល់បរិស្ថាន និងសង្គម ដោយផ្ទាល់ ឬដោយប្រយោល និងពិភាក្សាពីវិធីដោះស្រាយ ជាមួយមធ្យោបាយជាក់ស្តែង ក្នុងនាមជាអ្នកធ្វើការ។
មុននិងក្រោយវេទិកា សកម្មភាពជាច្រើន ដូចជាការតាំងពិពណ៌ផ្ទាំងបដា និងការបង្កើតកន្សែងបរិស្ថាន ដែលមិនប៉ះពាល់ដល់បរិស្ថាន បានក្លាយជាឱកាសមួយ ដើម្បីជួយអ្នកចូលរួម ឱ្យយល់ពីស្ថានភាពបច្ចុប្បន្ន នៃការប្រែប្រួលអាកាសធាតុ និងស្វែងយល់ពីអ្វីដែលពួកគេអាចធ្វើ ដោយភាពរីករាយ និងជាក់ស្តែង។
ប្រធានឧតុនិយម News Channel WAPA TV លោកស្រី អាដា ម៉ូនហ្ស៊ុន បានផ្ញើសារអបអរសាទរជាវីដេអូ ដោយនិយាយថា "អ្នករាល់គ្នាបានខំប្រឹងសម្រាប់មនុស្សជាតិ ដើម្បីធ្វើឱ្យអនាគតផែនដីបានល្អប្រសើរ និងចែករំលែកក្ដីស្រលាញ់ជាមួយពិភពលោក ដូចជាព្រះបានធ្វើ ដូច្នេះ ខ្ញុំចង់ថ្លែងអំណរគុណ ចំពោះសមាជិកយុវជន ASEZ WAO មកពី សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ" លោកស្រីបានសរសើរសកម្មភាពបរិស្ថានរបស់ ASEZ WAO។
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន