នៅពិភពលោកនេះ មិនថាយើងកើតនៅទីណាទេ ក៏យើងធំឡើង ដោយមានបរិយាកាស និងទំនៀមទម្លាប់ជុំវិញ ជាប់នៅក្នុងយើងដែរ។ មានពេលជាច្រើន ដែលគេសួរថា "ហេតុអ្វីយើងធ្វើដូច្នេះ?" នោះចម្លើយច្រើនតែឆ្លើយថា "ខ្ញុំមិនដឹងទេ។ នេះជាអ្វី ដែលខ្ញុំតែងតែធ្វើអ៊ីចឹងឯង"។ ដោយបែបនេះ ទំនៀមទម្លាប់ដែលមនុស្សកាន់តាម តាំងពីក្មេងមក នៅតែបន្តមាននៅក្នុងពួកគេ ទោះពេញវ័យហើយក៏ដោយ។ ប៉ុន្ដែ ចុះអ្វីដែលរសើប និងសំខាន់ ដូចជាសេចក្តីជំនឿរបស់អ្នកណាម្នាក់ ដែលកំណត់អត្តសញ្ញាណខាងវិញ្ញាណខ្លួនវិញ នោះយ៉ាងដូចម្តេច?
តើយើងគួរទុកឱ្យទំនៀមទម្លាប់របស់មនុស្សជំនាន់មុន កំណត់ការកកើតខាងវិញ្ញាណ សុខភាព និងជោគវាសនារបស់យើង ដោយមិនគិតពីប្រភពដែរឬទេ?
ពេលក្រឡេកមើលជុំវិញ គ្រីស្ទសាសនា និងគោលលទ្ធិរបស់ខ្លួន បានធំឡើងដោយមានព័ទ្ធជុំវិញ ទៅដោយសេចក្ដីបង្រៀន និងទំនៀមទម្លាប់ ដែលឆ្ងាយពីសេចក្តីបង្រៀនក្នុងព្រះគម្ពីរ។ ជាអកុសល ការផ្លាស់ប្តូរនេះបានចាប់ផ្តើមកើតឡើង នៅពាក់កណ្តាលសតវត្សទី២ ដល់ពាក់កណ្តាលសតវត្សទី៤ ពេលសម្តេចសង្ឃប៉ាប បានប្រើអំណាចខ្លួនលើព្រះវិហារទាំងអស់ ហើយកែប្រែទម្រង់គ្រីស្ទសាសនា ទៅធ្វើតាមទំនៀមទម្លាប់អាទិទេពព្រះអាទិត្យនៅរ៉ូម ដោយនូវព្រះនាមព្រះយេស៊ូវ។ ពេលមើលពីប្រវត្តិសាស្ត្រ ការថ្វាយបង្គំថ្ងៃអាទិត្យ គឺជាច្បាប់នៅរ៉ូម ដែលបានប្រកាសក្នុង គ.ស. ឆ្នាំ៣២១ ដើម្បីថ្វាយបង្គំដល់ព្រះអាទិត្យ។ ដូចគ្នាដែរ ២៥ ខែធ្នូ ដែលមានប្រភពពីកំណើតរបស់មីត្រា ដែលជាអាទិទេពព្រះអាទិត្យរបស់ពើស៊ី ត្រូវបានគ្រីស្ទសាសនាទទួលយក តាំងពី គ.ស. ឆ្នាំ៣៥៤ ជាង៣០០ឆ្នាំ បន្ទាប់ពីព្រះយេស៊ូវយាងទៅស្ថានសួគ៌។
អ៊ីចឹង បើពិភពលោកថ្វាយបង្គំព្រះជាឥតប្រយោជន៍ ដោយទៅតាមទំនៀមទម្លាប់ និងសេចក្តីបញ្ញត្តិដែលជារបស់មនុស្ស តើព្រះនឹងប្រទានសេចក្ដីសង្គ្រោះដល់អ្នកណាទៅ? ដូច្នេះ ពិតជាសំខាន់ណាស់ ក្នុងការយល់ដឹងថា ព្រះគ្រីស្ទលើកទី២ បានយាងមករួចហើយ ទៅតាមទំនាយទាំងអស់ក្នុងព្រះគម្ពីរ។ ហើយនៅជំនាន់យើង ទ្រង់បានស្ដារសេចក្តីបង្រៀនរបស់ព្រះឡើងវិញ។
នៅក្នុងមីកា ៤:១-២ មានចែងទុកថា «តែនៅជាន់ក្រោយ ភ្នំដែលជាទីតាំងព្រះវិហារនៃព្រះយេហូវ៉ា នឹងបានដំកើងឡើងជាកំពូលនៃអស់ទាំងភ្នំធំ … នោះជនជាតិទាំងឡាយនឹងឡើងទៅហូរហែ … ទ្រង់នឹងបង្រៀនឱ្យយើងរាល់គ្នាស្គាល់ផ្លូវរបស់ទ្រង់»
មានចែងទុកថា នៅជំនាន់ចុងក្រោយ គ្រប់ទាំងសាសន៍នឹងមកស៊ីយ៉ូន ដើម្បីទទួលសេចក្តីបង្រៀនពីព្រះ ហើយដើរតាមផ្លូវរបស់ទ្រង់។ អ៊ីចឹង ក្នុងចំណោមព្រះវិហារទាំងអស់នៅលើពិភពលោក តើព្រះវិហារតែមួយណា ដែលត្រូវបានបង្រៀនដោយព្រះគ្រីស្ទលើកទី២ ហើយរក្សាបញ្ញត្តិទាំងអស់របស់ព្រះ ដូចជា ថ្ងៃឈប់សម្រាក បុណ្យរំលង និងបញ្ញត្តិកន្សែង? មានតែ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះប៉ុណ្ណោះ។ សូមបោះបង់ចោលសណ្តាប់មនុស្ស ហើយទទួលសេចក្តីសង្គ្រោះដល់ព្រលឹង ដោយសេចក្តីជំនឿដ៏ពិត ដែលកាន់តាមបញ្ញត្តិរបស់ព្រះ។
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន