អស់អ្នកដែលចាត់ទុកព្រះបន្ទូលរបស់ព្រះថា ជាការនិយាយលេង ហើយមិនរត់ភៀសខ្លួន ត្រូវបានបំផ្លាញ នៅពេលដែលព្រះជំនុំជំរះផែនដីដោយទឹកជំនន់ នៅជំនាន់ណូអេ និងដោយភ្លើង នៅជំនាន់ក្រុងសូដុំម និងក្រុងកូម៉ូរ៉ា។
ដូចគ្នាដែរ អ្នកដែលមិនជឿព្រះបន្ទូលរបស់ព្រះយេស៊ូវដែលថា "កាលណាឃើញពលទ័ពឡោមព័ទ្ធក្រុងយេរូសាឡិម នោះត្រូវឱ្យរត់ភៀសខ្លួន" ប៉ុន្តែបែរជាមានអារម្មណ៍ពីជ័យជម្នះ នោះត្រូវបានបំផ្លាញទាំងអស់ពេលកងទ័ពរ៉ូមវាយប្រហារជាលើកទី២។
ពិភពលោកចាត់ទុកការជំនុំជំរះចុងក្រោយរបស់ព្រះដោយភ្លើង ថាជាការនិយាយលេង។
ប៉ុន្តែ ព្រះកំពុងរង់ចាំមនុស្សជាតិ ពីព្រោះទ្រង់មិនចង់ឱ្យអ្នកណាត្រូវវិនាសឡើយ គឺមានព្រះទ័យចង់ឱ្យគ្រប់គ្នាបានសង្រ្គោះវិញ។
ដូច្នេះ សមាជិក ពួកជំនុំនៃព្រះ បានធ្វើបន្ទាល់យ៉ាងខ្លាំងដល់ពិភពលោក អំពីដំណឹងនៃសេចក្ដីសង្គ្រោះ តាមព្រះហឫទ័យរបស់ព្រះ។
នៅជាន់ក្រោយ នឹងមានមនុស្សចំអកមក ដែលគេដើរតាមសេចក្ដីប៉ងប្រាថ្នារបស់គេ ទាំងចំអកឡកឡឺយថា
តើសេចក្ដីសន្យាពីព្រះអង្គយាងមកនៅឯណា … ដែលនៅថ្ងៃនោះ ផ្ទៃមេឃនឹងឆេះរលាយអស់ ហើយធាតុសព្វសារពើនឹងរលាយទៅ ដោយកំដៅដ៏ក្រៃលែងដូច្នេះ តែតាមសេចក្ដីសន្យារបស់ទ្រង់ នោះយើងរាល់គ្នាទន្ទឹងចាំផ្ទៃមេឃថ្មី នឹងផែនដីថ្មី ដែលមានសុទ្ធតែសេចក្ដីសុចរិតវិញ
ពេត្រុសទី២ ៣:៣-១៣
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន