ស្ដេចសូល គឺជាស្ដេចទី១ នៃប្រទេសអ៊ីស្រាអែល។
ព្រះបានតាំងសូល ឲ្យធ្វើជាស្តេច នៅពេលដែលគាត់ចាត់ទុកខ្លួន ជាអ្នកតូចទាបជាងគេ។
ប៉ុន្តែ ព្រះដែលបានទតឃើញស្តេចសូល ដែលមិនបានធ្វើតាមព្រះបន្ទូលរបស់ព្រះទាំងស្រុង ព្រះបានស្តាយណាស់ដែលបានតាំងសូលឡើងឲ្យធ្វើជាស្តេច។
ផ្ទុយពីស្ដេចសូល ដាវីឌ បានពឹងលើព្រះទាំងស្រុង ហើយប្រព្រឹត្តតាមគ្រប់ទាំងព្រះបន្ទូលដែលព្រះបានប្រទាន។ ព្រះបានសរសើរដាវីឌថា ""ឯងជាទីគាប់ចិត្តដល់អញ""។
ស្តេចសូលក៏ចាប់ផ្ដើមអាក់អន់ចិត្ត នៅពេលដែលបានប្រជាជនសរសើរដាវីឌ។
ដោយបែបនេះ ស្ដេចសូលបានច្រណែននឹងដាវីឌ ដូច្នេះគាត់ក៏មានបំណងសម្លាប់ដាវីឌ។
នៅទីបំផុត ស្ដេចសូលក៏ត្រូវព្រះបោះបង់ចោល ហើយជួបនឹងទីបញ្ចប់ដ៏វេទនា។
ដោយមើលពីប្រវត្ដិនៃស្ដេចសូល យើងអាចពិនិត្យមើលលើរូបភាពរបស់យើងនៅលើផ្លូវនៃសេចក្ដីជំនឿ។
តើពេលខ្លះ យើងមានអារម្មណ៍អាក់អន់ចិត្ត ចំពោះបងប្អូនប្រុសស្រី ដែលកំពុងដើរផ្លូវនៃសេចក្ដីជំនឿជាមួយយើងទេ?
នៅពេលដែលមានអារម្មណ៍អាក់អន់ចិត្តនឹងសមាជិក សូមយើងពិនិត្យមើលខ្លួនឯងថា តើយើងកំពុងគិតថា យើងនៅកន្លែងខ្ពស់ជាងបងប្អូនប្រុសស្រីឬទេ។
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន