៣៥០០ឆ្នាំមុន ការដែលជនជាតិអ៊ីស្រាអែលបានរក្សាបុណ្យរំលង
ហើយចាប់ពីថ្ងៃបន្ទាប់ពីពួកគេត្រូវកងទ័ពអេស៊ីព្ទដេញតាម
ហើយបានឆ្លងកាត់ការរងទុក្ខ នោះគឺជាស្រមោល។
ឯកាលពី២០០០ឆ្នាំមុន ព្រះយេស៊ូវគ្រីស្ទបានរក្សាបុណ្យរំលងជាមួយពួកសិស្ស
ហើយនៅថ្ងៃបន្ទាប់ ទ្រង់ក៏បានរងទុក្ខនៅលើឈើឆ្កាង
នេះហើយគឺជាតួរូបពិតនៃបុណ្យនំបុ័ងឥតដំបែ។
នៅជំនាន់សញ្ញាចាស់ ព្រះបានអនុញ្ញាតឲ្យជនជាតិ
អ៊ីស្រាអែលបរិភោគនំបុ័ងឥតដំបែ និងបន្លែល្វីង
ដើម្បីឲ្យពួកគេរំឭកពីការរងទុក្ខនៃបុណ្យនំបុ័ងឥតដំបែ។
ឯនៅជំនាន់សញ្ញាថ្មី ព្រះអនុញ្ញាតឲ្យពួកបរិសុទ្ធពួកជំនុំនៃព្រះទាំងអស់
ដែលបានយល់ដឹងពីការបូជារបស់ព្រះយេស៊ូវ តមអាហារ
ដើម្បីឲ្យពួកគេបានចូលរួមក្នុងការរងទុក្ខនៃឈើឆ្កាង។
ដូចជាសាវកប៉ុលបានផ្សព្វផ្សាយដំណឹងល្អ ដោយមានស្នាមត្រារបស់ព្រះយេស៊ូវនៅក្នុងចិត្ត
យើងត្រូវតែក្លាយជាកូនរបស់ព្រះ ដែលអាចផ្សព្វផ្សាយដំណឹងល្អ
ដោយឆ្លាក់ស្នាមត្រាពីក្តីស្រឡាញ់របស់ព្រះអាន់សាំងហុង និងព្រះមាតាស្ថានសួគ៌នៅក្នុងចិត្តយើងដែរ។
អំពីនេះទៅមុខ កុំឲ្យអ្នកណារំខានចិត្តខ្ញុំទៀតឡើយ
ដ្បិតខ្ញុំជាប់មានស្នាមត្រា របស់ព្រះអម្ចាស់យេស៊ូវ នៅខ្លួនខ្ញុំហើយ កាឡាទី ៦:១៧
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន