ព្រះប្រទានពេលវេលានៃការប្រែចិត្តពីអំពើបាបដែលបានធ្វើនៅស្ថានសួគ៌ដល់
មនុស្សជាតិទាំងអស់ ហើយក៏ ប្រទានឱកាសដែលអាចជឿព្រះអាន់សាំងហុង
និងព្រះមាតាដែលបានយាងមកក្នុងសាច់ឈាម ហើយទទួលសង្គ្រោះដែរ។
ក្រោយនោះមក ព្រះនឹងសរុបគ្រប់ទាំងការប្រព្រឹត្តរបស់មនុស្សម្នាក់ៗ
រួចបែងចែក "អ្នកទៅស្ថានសួគ៌ និងអ្នកដែលទទួលជំនុំជំរះ"។
ក្នុងចំណោមអ្នកដែលទទួលជំនុំជំរះ មានតួអង្គដូចជាយូដាស-អ៊ីស្ការីយ៉ុត
ដែលបានលក់ព្រះយេស៊ូវដោយធ្វើការវិនិច្ឆ័យខុស មានហោរាក្លែងក្លាយ
ដូចជាបាឡាម ដែលបានល្បួងរាស្ត្រព្រះឱ្យគោរពរូបព្រះដោយល្បិចកល
ដ៏អាក្រក់ ហើយមានអ្នកដែលបានលុបបំបាត់សេចក្តីពិតរបស់ព្រះ ទៅរក្សា
ថ្ងៃរបស់អាទិទេពព្រះអាទិត្យ ដូចជាការថ្វាយបង្គំថ្ងៃអាទិត្យ និងគ្រីស្ទម៉ាស
ដូចដែលស្តេចអ័ហាប់ និងយេសិបិលបានដណ្ដើមយកចំការទំពាំងបាយជូរ
របស់ណាបោត។
មើល គឺវារាល់គ្នាហើយដែលបាននាំឲ្យពួកកូនចៅអ៊ីស្រាអែលប្រព្រឹត្តរំលង ទាស់នឹងព្រះយេហូវ៉ា ពីដំណើរពេអរ ដោយសារសេចក្តីទូន្មានរបស់បាឡាម ហើយយ៉ាងនោះ ក៏មានសេចក្តីវេទនាកើតឡើងក្នុងពួកជំនុំនៃព្រះយេហូវ៉ា
[ជនគណនា ៣១:១៦]
ប៉ុន្តែ អញប្រកាន់សេចក្តីខ្លះនេះនឹងឯង ពីព្រោះនៅទីនោះ ឯងមានអ្នកខ្លះ ដែលកាន់តាមសេចក្តីបង្រៀនរបស់បាឡាម ជាអ្នកដែលបង្រៀនឲ្យបាឡាកដាក់អន្ទាក់ នៅមុខពួកជនជាតិអ៊ីស្រាអែល ដើម្បីនឹងនាំឲ្យគេបរិភោគដង្វាយ ដែលថ្វាយទៅរូបព្រះ ហើយឲ្យប្រព្រឹត្តសេចក្តីកំផិតផង
[វិវរណៈ២:១៤]
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន