សត្វមមាចរស់បានតែ១ថ្ងៃ សត្វឆ្កែរស់បានតែ១៥ឆ្នាំ ហើយមនុស្សរស់បាន ១០០ឆ្នាំ នោះក៏ព្រោះតែបានទទួលអាយុជីវិតឱ្យរស់នៅបានតែត្រឹមនោះ ពីម្តាយ។ គ្រប់មនុស្សនៅផែនដីនេះ អាចក្លាយជា «កូនតាមសេចក្តីសន្យា» ដែលទទួលជីវិតអស់កល្បពីព្រះបាន កាលណាបានជួបព្រះមាតាដែលមាន ជីវិតអស់កល្ប។
ព្រះគម្ពីរឱ្យស្គាល់ពីគ្រួសារស្ថានសួគ៌ តាមរយៈប្រព័ន្ធគ្រួសារផែនដីដែលជា ស្រមោល បានឱ្យស្គាល់ពីព្រះវរបិតាព្រះមាតា តាមរយៈអ័ដាមនិងអេវ៉ា និងកូនចៀមនិងភរិយា(ប្រពន្ធថ្មោងថ្មី) ហើយក៏បានឱ្យស្គាល់ថា មានតែ ព្រះមាតាដែលត្រូវបានប្រៀបប្រដូចទៅនឹងយេរូសាឡិមប៉ុណ្ណោះ ដែលមាន "ជីវិតអស់កល្ប"។
នេះហើយ ជាសេចក្តីដែលទ្រង់បានសន្យានឹងយើងរាល់គ្នា គឺជាជីវិតដ៏រស់នៅអស់កល្បជានិច្ច
[យ៉ូហានទី១ ២:២៥]
នោះទេវតាក៏នាំយកវិញ្ញាណខ្ញុំ ទៅលើភ្នំធំហើយខ្ពស់ បង្ហាញឲ្យខ្ញុំឃើញទីក្រុងបរិសុទ្ធ គឺជាក្រុងយេរូសាឡិមដែលកំពុងតែចុះពីស្ថានសួគ៌ មកអំពីព្រះ
[វិវរណៈ ២១:១០]
តែក្រុងយេរូសាឡិម ដែលនៅស្ថានលើ នោះជាស្រីអ្នកជាវិញ ដែលជាម្តាយយើងទាំងអស់គ្នា … តែបងប្អូនអើយ យើងរាល់គ្នាជាកូនតាមសេចក្តីសន្យា ដូចជាលោកអ៊ីសាកដែរ
[កាឡាទី ៤:២៦-២៨]
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន