ចៀមវង្វេងមួយក្បាល ក្មេងឃ្វាលចៀមម្នាក់ គឺពិសេសជាក់ជាងរាជាស្ដុកស្ដម្ភ ហើយនៅវាលខ្សាច់ ទឹកមានតម្លៃជាងមាសទៅទៀត។
តម្លៃនៃបញ្ញត្តិរបស់ព្រះ នឹងត្រូវបានបង្ហាញ នៅពេលដែលមនុស្សជាតិ ឈរនៅមុខទីជំនុំជំរះរបស់ព្រះ។
ពីព្រោះតែ ស្ថានសួគ៌ និងស្ថាននរក នឹងត្រូវបានកំណត់ ដោយផ្អែកលើថា តើបានរក្សាបញ្ញត្តិរបស់ព្រះ ឬក៏អត់។
ដោយសារស្ថានសួគ៌ ជាកន្លែងដែលមនុស្សមានបាប មិនអាចចូលទៅបានទេ នោះជាការចាំបាច់ណាស់ ដើម្បីឱ្យមនុស្សជាតិ ទទួលការផ្ដាច់បាប ចំពោះអំពើបាបរបស់ខ្លួន។
ព្រះបានសន្យាការអត់ទោសបាប នៅក្នុងព្រះលោហិតដ៏វិសេសរបស់ព្រះគ្រីស្ទ តាមរយៈបុណ្យរំលងសញ្ញាថ្មី។
ដូច្នេះ ដូចជាដាវីឌដែរ មនុស្សជាតិត្រូវតែមានជំនឿលើការសន្យារបស់ព្រះ ហើយស្រលាញ់បញ្ញត្តិរបស់ទ្រង់។
"ហេតុនោះបានជាទូលបង្គំស្រលាញ់ ដល់សេចក្ដីបង្គាប់របស់ទ្រង់ច្រើនជាងមាស អើ ក៏ស្រលាញ់ច្រើនជាងមាសសុទ្ធផង"
ទំនុកដំកើង ១១៩:១២៧
"លោកគ្រូមានប្រសាសន៍ថា កំណត់ខ្ញុំជិតដល់ហើយ ខ្ញុំនឹងធ្វើបុណ្យរំលងជាមួយនឹងពួកសិស្សខ្ញុំនៅផ្ទះអ្នក ដូច្នេះ ពួកសិស្សក៏ធ្វើតាមបង្គាប់ព្រះយេស៊ូវ ហើយគេរៀបចំធ្វើបុណ្យរំលង … រួចទ្រង់យកពែងមកប្រទានពរ ក៏ហុចទៅឱ្យគេ ដោយបន្ទូលថា ចូរបរិភោគពីពែងនេះទាំងអស់គ្នាចុះ ដ្បិតនេះជាឈាមខ្ញុំ គឺជាឈាមនៃសញ្ញាថី្ម ដែលបានច្រួចចេញសម្រាប់មនុស្សជាច្រើន ប្រយោជន៍នឹងផ្ដាច់បាប"
ម៉ាថាយ ២៦:១៨-២៨
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន