ជនជាតិអ៊ីស្រាអែលភ្លេចព្រះបន្ទូលរបស់ព្រះ ដែលបានជួយសង្គ្រោះពួកគេ ពេលត្រូវពស់ភ្លើងចឹក។
ផ្ទុយទៅវិញ ពួកគេបានថ្វាយបង្គំរូបពស់លង្ហិនអស់រយៈពេលជិត៨០០ឆ្នាំ ប៉ុន្តែ រូបពស់លង្ហិនត្រូវបានបំផ្លាញដោយស្តេចហេសេគា។
ដូចគ្នាដែរ អ្វីដែលសំខាន់បំផុត គឺជាព្រះលោហិតដ៏វិសេសរបស់ព្រះយេស៊ូវគ្រីស្ទ ដែលសង្គ្រោះមនុស្សជាតិ។
ដូច្នេះ យើងត្រូវតែយល់ដឹងថា បើយើងតាំងឈើឆ្កាង ដែលជាឧបករណ៍ប្រហារជីវិត នោះយើងនឹងត្រូវបណ្តាសា។
ឈើឆ្កាងត្រូវបានបញ្ជូនទៅប្រទេសរ៉ូម តាំងពីសម័យអាណាចក្របាប៊ីឡូនពីបុរាណ។
វាត្រូវបានហូរចូលក្នុងព្រះវិហារប្រហែល គ.ស. ឆ្នាំ៤៣១ បន្ទាប់ពីព្រះយេស៊ូវបានយាងឡើងទៅស្ថានសួគ៌ ហើយពួកសាវកបានចាកចេញទៅ។
យោងតាមសេចក្តីបង្រៀនរបស់ព្រះអាន់សាំងហុង និងព្រះមាតា ដែលបានមានបន្ទូលថា "កុំឱ្យគោរពរូបព្រះណាឱ្យសោះ" ពួកជំនុំនៃព្រះ មិនសាងសង់ និងមិនគោរពឈើឆ្កាង ឬរូបណាមួយទេ។
កុំឱ្យឆ្លាក់ធ្វើរូបណាសំរាប់ឯងឱ្យសោះ ក៏កុំឱ្យធ្វើរូបណាឱ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីផង ក៏កុំឱ្យក្រាបសំពះនៅចំពោះរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាម នោះឡើយ …
និក្ខមនំ ២០:៤-៥
ត្រូវបណ្តាសាហើយ អ្នកណាដែលឆ្លាក់ ឬសិតធ្វើរូប ដែលជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា គឺជារបស់ដែលដៃជាងធ្វើ រួចយកទៅដាក់នៅទីសម្ងាត់ នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន
ចោទិយកថា ២៧:១៥
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន