ម៉ូសេ និងព្រះយេស៊ូវ មានទំនាក់ទំនងគ្នាជាទំនាយ និងការបំពេញទំនាយ។
ពួកអ៊ីស្រាអែលបានឈ្នះចម្បាំងនៅរេផិឌីម ដោយសារម៉ូសេបានលើកដៃឡើង។
នេះគឺជាទំនាយថា រាស្រ្តរបស់ព្រះ នឹងឈ្នះចម្បាំងខាងវិញ្ញាណ ដែលប្រឆាំង
ទាស់នឹងអារក្សបាន កាលណាព្រះយេស៊ូវត្រូវលើកឡើងនៅលើឈើឆ្កាង។
នៅពេលជនជាតិអ៊ីស្រាអែលត្រូវពស់ភ្លើងចឹកស្លាប់ជាច្រើននាក់ ព្រះមានបន្ទូលថា
"ចូរធ្វើពស់ភ្លើង១ ភ្ជាប់នៅលើបង្គោលទៅ ដើម្បីកាលណាអស់អ្នកដែលត្រូវពស់ចឹក
គេក្រឡេកមើលទៅឃើញ នោះនឹងបានរស់នៅ"។ ទោះយ៉ាងណា ពួកគេបានភ្លេច
អំណាចនៃព្រះបន្ទូលព្រះ ដែលបានជួយសង្គ្រោះពួកគេ ហើយទៅគោរពពស់លង្ហិន
ទោះបានកន្លងហួស៨០០ឆ្នាំក៏ដោយ។ ជាលទ្ធផលពួកគេបានធ្វើឱ្យព្រះមាន
សេចក្តីក្រោធ។
នេះគឺជាស្រមោលដែលបង្ហាញថា មនុស្សសព្វថ្ងៃនេះ
នឹងត្រូវបំផ្លាញទៅ ដោយគោរពឈើឆ្កាង ដោយសារគេបានបំភ្លេចសញ្ញាថ្មី
ដែលព្រះគ្រីស្ទបានតាំងឡើង ដោយការបូជារបស់ទ្រង់។
ការតាំងឈើឆ្កាង មិនមែនជាព្រះហឫទ័យរបស់ព្រះទេ។
ចាប់ពីពួកគ្រីស្ទានដើមដំបូងម្ល៉េះ ឈើឆ្កាងមិនមែនជាអ្វីសោះ
គឺវាគ្រាន់តែជាដើមឈើដែលត្រូវបណ្តាសា ដែលបានឆ្កាងព្រះយេស៊ូវប៉ុណ្ណោះ។
ត្រូវបណ្តាសាហើយ អ្នកណាដែលឆ្លាក់ ឬសិតធ្វើរូប ដែលជាទីស្អប់ខ្ពើម
ដល់ព្រះយេហូវ៉ា គឺជារបស់ដែលដៃជាងធ្វើ រួចយកទៅដាក់នៅទីសំងាត់
នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន
ចោទិយកថា ២៧:១៥
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន