ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ មហោស្រពជាតិប៉េរូ
បន្ទាប់ពីការធ្វើដំណើរជាង២០ថ្ងៃ និងបន្សល់ទុកចំណាប់អារម្មណ៍ ដែលបំភ្លេចមិនបាន នៅទូទាំងប៉េរូ វង់តន្ត្រីមេស្សីនឹងប្រគុំតន្ត្រីចុងក្រោយនៅទីនេះ នៅមហោស្រពជាតិប៉េរូ។
មហោស្រពជាតិប៉េរូ ត្រូវបានស្គាល់ថា ជាកន្លែងសម្តែងដំបូងគេបង្អស់នៅអាមេរិកខាងត្បូង ហើយត្រូវបានចាត់ទុកថា ជាឆាកដ៏មានកិត្យានុភាព ដែលសិល្បករឆ្នើមចង់សម្តែងនៅទីនោះ យ៉ាងហោចណាស់ម្តងក្នុងឆាកជីវិត។
មហោស្រពជាតិប៉េរូ មានគុណសម្បត្តិជាច្រើន ទាក់ទងនឹងសម្លេង ភ្លើងបំភ្លឺ រចនាសម្ព័ន្ធឌីណាមិក និងទិដ្ឋភាពបច្ចេកទេស។
សិល្បករល្បីៗនៅលើពិភពលោក មកពីប្រភេទតន្ត្រីផ្សេងៗ ដូចជាផ្លាស៊ីដូ ដូមីងហ្គោ អាឡាន់ផាសុន និងឈីកខូរ៉ា បានមកសម្តែងនៅកន្លែងនេះ។
- ក្លូឌីអូ អ័រឡេនឌីនី / នាយកមហោស្រពជាតិប៉េរូ -
ការសម្ដែងនេះ បានធ្វើឡើង ដោយមានការអញ្ជើញរបស់ក្រសួងវប្បធម៌ប៉េរូ។
វង់តន្ត្រីមេស្សីបានទទួលការអបអរសាទរនៅរាល់ការសំដែង ហើយថែមទាំងល្បីកាន់តែខ្លាំងទៀតផង។
សាលប្រគុំតន្ត្រី ពេញដោយភ្ញៀវកិត្តិយស មកពីផ្នែកផ្សេងៗ និងគ្រប់សង្គមជាន់ថ្នាក់។
អបអរសាទរ ដល់សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ ដែលបានប្រារព្ធខួបទី៦០។
ខ្ញុំសូមសរសើរចំពោះសកម្មភាពស្ម័គ្រចិត្តផ្សេងៗ ដែលធ្វើឡើងទូទាំងពិភពលោក ជាពិសេស គឺផ្តោតលើកិច្ចខិតខំការពារបរិស្ថាន។
អរគុណច្រើន។
- វីកទ័រ អេនតូនីអូ ខាស្ទីឡូ / តុលាការកំពូល -
ខ្ញុំរីករាយណាស់ ដែលវង់តន្ត្រីមែស៊ីសម្តែងនៅទីនេះ បានធ្វើឱ្យ ប្រទេសប៉េរូ និងប្រទេសកូរ៉េក្លាយជាតែមួយ និងមានការរួបរួមគ្នា។
- ឡេស្លី អ៊ើតេហ្គា / រដ្ឋមន្ត្រីក្រសួងវប្បធម៌ -
អបអរសាទរ ខួបទី៦០ នៃការតាំងឡើងព្រះវិហារ។
សូមអរគុណដល់មិត្តភក្តិរបស់យើងជារៀងរហូត។
- សូហ្វីយ៉ា វេឡាសកេស / ប្រធានក្រសួងសុខាភិបាល -
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន