ដូចដែលនាឡិកាត្រូវបានបង្កើតឡើង ដើម្បីឱ្យយើងមើលឃើញីពេលវេលាដែលមើលមិនឃើញ នោះយើងក៏អាចឃើញតាមរយៈព្រះគម្ពីរ ពីការជំនុំជំរះនៃការទៅស្ថានសួគ៌ ឬស្ថាននរក នៅក្នុងពិភពខាងវិញ្ញាណដែលមើលមិនឃើញផងដែរ។
ដោយសារព្រះយេស៊ូវដែលបានយាងមកជាពន្លឺ បានយាងមកតាមរបៀបលោកម៉ិលគីស្សាដែក នោះពួកសិស្សរបស់ទ្រង់ ដែលជាសមាជិកពួកជំនុំនៃព្រះ ក៏រក្សាបុណ្យរំលងសញ្ញាថ្មី ហើយធ្វើតាមសេចក្តីបង្រៀនរបស់ទ្រង់។
កាលពី២០០០ឆ្នាំមុន មនុស្សត្រូវបានបែងចែកជា២ក្រុម គឺជាអស់អ្នកដែលជឿលើព្រះយេស៊ូវ ដែលបានយាងមកក្នុងសាច់ឈាម ថាជាអ្នកសង្គ្រោះរបស់ពួកគេ និងអស់អ្នកដែលមិនជឿ។ ហើយនៅជំនាន់ព្រះវិញ្ញាណបរិសុទ្ធ ក៏មានអ្នកដែលជឿលើព្រះអាន់សាំងហុង និងព្រះមាតា ដែលបានយាងមកជាព្រះវិញ្ញាណ និងប្រពន្ធថ្មោងថ្មី និងអស់អ្នកដែលមិនជឿផងដែរ។
ព្រះគម្ពីរចែងទុកថា ការជំនុំជំរះរបស់ព្រះ បានកំណត់រួចហើយ ដោយផ្អែកលើសេចក្ដីជំនឿនេះ។
ហើយទោសនេះ គឺថា ពន្លឺបានមកក្នុងលោកិយ តែមនុស្សលោកចូលចិត្តនឹងសេចក្ដីងងឹតជាជាងពន្លឺ ពីព្រោះអំពើដែលគេធ្វើទាំងប៉ុន្មាន សុទ្ធតែអាក្រក់
ដ្បិតអ្នកណាដែលប្រព្រឹត្តអាក្រក់ នោះតែងស្អប់ដល់ពន្លឺ ហើយមិនមកឯពន្លឺទេ ក្រែងអំពើដែលខ្លួនប្រព្រឹត្តទាំងប៉ុន្មាន បានបើកឱ្យឃើញ
តែអ្នកណាដែលប្រព្រឹត្តតាមសេចក្ដីពិតវិញ នោះតែងមកឯពន្លឺ ដើម្បីឱ្យអំពើដែលខ្លួនប្រព្រឹត្ត បានសំដែងមកឱ្យដឹងថា បានធ្វើដោយនូវព្រះ
យ៉ូហាន ៣:១៩-២១
នេះជាដំណឹងដែលយើងខ្ញុំបានឮពីទ្រង់ ហើយក៏ប្រាប់មកអ្នករាល់គ្នា គឺថា ព្រះទ្រង់ជាពន្លឺភ្លឺ គ្មានសេចក្ដីងងឹតណា នៅក្នុងទ្រង់សោះ
យ៉ូហានទី១ ១:៥
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន