ដោយសារព្រះមានបន្ទូលថា អស់អ្នកដែលជឿលើទ្រង់ នឹងទទួលព្រះវិញ្ញាណបរិសុទ្ធ ដូច្នេះ អ្នកដែលចង់ទទួលព្រះវិញ្ញាណបរិសុទ្ធ ត្រូវជឿលើព្រះយេហូវ៉ាក្នុងជំនាន់ព្រះវរបិតា ព្រះយេស៊ូវក្នុងជំនាន់ព្រះរាជបុត្រា ហើយជឿព្រះគ្រីស្ទអាន់សាំងហុង និងព្រះមាតា ដែលបានយាងមកជាព្រះវិញ្ញាណ និងប្រពន្ធថ្មោងថ្មី ក្នុងជំនាន់ព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងធ្វើតាមសេចក្ដីបង្រៀនរបស់ទ្រង់ផងដែរ។
អស់អ្នកដែលស្តាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះ គឺជាអ្នកដែលពិតជាជឿលើព្រះមែន។ ដូចជា ណូអេ អ័ប្រាហាំ ម៉ូសេ យ៉ូស្វេ និងកាលែប បានទទួលព្រះពរ ដោយសារស្តាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះ នោះសព្វថ្ងៃនេះ អស់អ្នកដែលមានសេចក្ដីជំនឿ ហើយរក្សាថ្ងៃឈប់សម្រាក និងបុណ្យរំលង តាមព្រះបន្ទូលរបស់ព្រះ ក៏នឹងទទួលព្រះពរដែរ។
អ្នកណាដែលកើតអំពីព្រះ នោះក៏ស្តាប់តាមព្រះបន្ទូលនៃព្រះដែរ ឯអ្នករាល់គ្នា មិនបានកើតមកពីព្រះទេ បានជាមិនស្តាប់តាមដូច្នេះ យ៉ូហាន ៨:៤៧
ទ្រង់នឹងតាំងឯងសំរាប់ជារាស្ត្របរិសុទ្ធដល់ទ្រង់ ដូចជាទ្រង់បានស្បថនឹងឯងហើយ គឺបើឯងនឹងកាន់តាមអស់ទាំងបញ្ញត្តរបស់ព្រះយេហូវ៉ាជាព្រះនៃឯង ព្រមទាំងដើរតាមផ្លូវទ្រង់ផង នោះគ្រប់ទាំងសាសន៍នៅផែនដីនឹងឃើញថា ឯងជាអ្នកមានឈ្មោះតាមព្រះនាមព្រះយេហូវ៉ា ហើយគេនឹងកោតខ្លាចដល់ឯង ចោទិយកថា ២៨:៩-១០
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន