មូលហេតុដែលព្រះយេស៊ូវបានត្រលប់ជាសម្តេចសង្ឃ នៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក គឺដោយសារតែនៅជំនាន់នេះ ក៏មានបុណ្យរំលងសញ្ញាថ្មី ដែលទ្រង់ត្រូវតែដឹកនាំ ក្នុងនាមជាសង្ឃដែរ។
ដូចដែលម៉ិលគីស្សាដែកបានប្រទានពរដល់អ័ប្រាហាំ ដោយនំបុ័ង និងស្រាទំពាំងបាយជូរ នៅជំនាន់សញ្ញាចាស់ នោះព្រះយេស៊ូវបានប្រទានព្រះពរនៃជីវិតអស់កល្បដល់មនុស្សជាតិ តាមរយៈនំបុ័ង និងស្រាទំពាំងបាយជូរ។
ដូចជាព្រះយេស៊ូវដែរ ព្រះគ្រីស្ទលើកទី២ អាន់សាំងហុង ក៏បានបំពេញកិច្ចការជាសម្ដេចសង្ឃ តាមរបៀបលោកម៉ិលគីស្សាដែក ដោយប្រទានពរនៃជីវិតអស់កល្ប តាមរយៈនំបុ័ង និងស្រាទំពាំងបាយជូរនៃបុណ្យរំលងសញ្ញាថ្មីដែរ។
នៅជំនាន់នេះ មានតែអស់អ្នកដែលធ្វើតាមរបៀបលោកម៉ិលគីស្សាដែកនៃសញ្ញាថ្មីប៉ុណ្ណោះ ទើបអាចក្លាយជាកូនតាមសេចក្ដីសន្យា ដែលទទួលសេចក្ដីសន្យារបស់ព្រះ ទុកជាមត៌កបាន មិនមែនតាមរបៀបលោកអើរ៉ុននៅសញ្ញាចាស់នោះទេ។
ដូច្នេះ ចំណែកខាងព្រះ ដែលទ្រង់មានព្រះហឫទ័យសង្វាតលើសទៅទៀត ចង់សំដែងឱ្យពួកអ្នកគ្រងសេចក្តីសន្យាទុកជាមរដក បានឃើញព្រះទ័យសំរេចរបស់ទ្រង់ថា មិនចេះប្រែប្រួលឡើយ នោះទ្រង់ក៏បញ្ចូលពាក្យសម្បថដូច្នោះដែរ…
ជាកន្លែងដែលព្រះយេស៊ូវទ្រង់បានយាងចូលទៅ ជំនួសយើងរាល់គ្នា ទុកដូចជាអ្នកនាំមុខ ដោយទ្រង់បានត្រឡប់ជាសំដេចសង្ឃ នៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក
ហេព្រើរ ៦:១៧-២០
គឺដែលពួកសាសន៍ដទៃ បានត្រឡប់ជាអ្នកគ្រងមរដកជាមួយគ្នា និងជារូបកាយជាមួយគ្នា ហើយជាអ្នកទទួលចំណែកនៃសេចក្តីសន្យារបស់ទ្រង់ ជាមួយគ្នាក្នុងព្រះគ្រីស្ទដែរ ដោយសារដំណឹងល្អ
អេភេសូរ ៣:៦
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន