មូលហេតុដែលពួកបរិសុទ្ធព្រះវិហារដើម មានសេចក្តីជំនឿកាន់តែខ្លាំង ទោះមានការបៀតបៀន និងការលំបាកជាច្រើនក៏ដោយ គឺដោយសារតែពួកគាត់បានយល់ដឹងពីសេចក្តីស្រលាញ់ដ៏ធំធេងរបស់ព្រះគ្រីស្ទ តាមរយៈការបូជារបស់ទ្រង់នៅលើឈើឆ្កាង និងសញ្ញាថ្មី ហើយបានផ្សព្វផ្សាយដំណឹងល្អ ដោយតែងតែមានក្តីសង្ឃឹមចំពោះនគរស្ថានសួគ៌ដ៏អស់កល្បជានិច្ច នៅក្នុងចិត្ត។
អ្នកដែលធ្វើដំណឹងល្អដោយបំពេញតែចិត្តខ្លួនឯង នោះនឹងអស់កម្លាំង ហើយបោះបង់ចោលយ៉ាងឆាប់ ប៉ុន្តែ ពេលយើងធ្វើកិច្ចការដំណឹងល្អ ដោយយល់ដឹងយ៉ាងច្បាស់ថា ព្រះវរបិតាអាន់សាំងហុង និងព្រះមាតា ជាអ្នកទទួលផ្ទុកអស់ទាំងអំពើបាបរបស់យើង នោះយើងពោរពេញដោយក្ដីអំណរ និងក្ដីសង្ឃឹម ដូចជាសាវកប៉ុលដែរ។
ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឱ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឱ្យមានជីវិតអស់កល្បជានិច្ចវិញ
យ៉ូហាន ៣:១៦
តើអ្នកណានឹងពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ផងព្រះគ្រីស្ទបាន តើសេចក្ដីទុក្ខលំបាក ឬសេចក្ដីវេទនា សេចក្ដីបៀតបៀន សេចក្ដីអត់ឃ្លាន សេចក្ដីអាក្រាត សេចក្ដីអន្តរាយ ឬដាវឬអី …
ទីមានកំពស់ ទីជំរៅ ឬរបស់អ្វីដែលកើតមកឯទៀតក្តី នោះពុំអាចនឹងពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅបានឡើយ
រ៉ូម ៨:៣៥-៣៩
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន