ស្តេចសាឡូម៉ូនបាននិយាយថា ការកោតខ្លាចដល់ព្រះ គឺជាកាតព្វកិច្ចរបស់មនុស្សជាតិទាំងអស់ ហើយព្រះយេស៊ូវបានមានបន្ទូលថា បញ្ញត្តិដ៏ធំបំផុត គឺត្រូវតែស្រលាញ់ព្រះ ឱ្យអស់ពីចិត្ត និងអស់ពីគំនិត។
ទ្រង់បានតាំងឡើងក្រឹត្យវិន័យសញ្ញាថ្មី ដោយមានបន្ទូលថា សេចក្ដីស្រលាញ់ នោះជាកិច្ចសម្រេចក្រឹត្យវិន័យ។
ព្រះត្រូវបានឆ្កាងនៅលើឈើឆ្កាង ដោយសារទ្រង់ស្រលាញ់មនុស្សជាតិខ្លាំងណាស់។
សត្វទាំងអស់ ដែលត្រូវបានបូជាតាមក្រឹត្យវិន័យសញ្ញាចាស់ គឺជាគម្រូពីព្រះ ហើយបានធ្វើបន្ទាល់នៅទីបំផុត ពីរបៀបដែលព្រះគ្រីស្ទអាន់សាំងហុង និងព្រះមាតាស្ថានសួគ៌របស់យើង ដែលបានយាងមកក្នុងជំនាន់ព្រះវិញ្ញាណបរិសុទ្ធ នឹងតាំងសញ្ញាថ្មី រួមទាំងថ្ងៃឈប់សម្រាក និងបុណ្យរំលង សម្រាប់សេចក្ដីសង្គ្រោះរបស់មនុស្សជាតិ។
សេចក្ដីនេះចប់តែប៉ុណ្ណេះ ទាំងអស់បានសំដែងទុកហើយ ដូច្នេះ ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តិទ្រង់ចុះ ដ្បិតប៉ុណ្ណេះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ
សាស្តា ១២:១៣
ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់មាតាបិតាខ្លួនក្នុងព្រះអម្ចាស់ ដ្បិតធ្វើដូច្នោះទើបបានត្រូវ «ចូរគោរពប្រតិបត្តិដល់មាតាបិតាខ្លួន» នេះជាបញ្ញត្តិមុនដំបូង ដែលជាប់មានទាំងសេចក្ដីសន្យាផង
ដើម្បីឱ្យឯងរាល់គ្នាបានសេចក្ដីសុខ ហើយរស់នៅផែនដីជាយូរអង្វែងទៅ
អេភេសូរ ៦:១-៣
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន