ពួកហោរាដែលបានចែងទុកព្រះគម្ពីរ បានរស់នៅក្នុងជំនាន់ផ្សេងៗគ្នា ហើយមានកិច្ចការផ្សេងៗគ្នា និងបុគ្គលិកលក្ខណៈផ្សេងៗគ្នា ប៉ុន្តែ ក្រោមការដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះ ពួកគាត់បានបន្សល់ទុកទំនាយដ៏ជាក់ច្បាស់ ដោយបំភ្លឺយើងអំពី "មូលហេតុដែលមនុស្សជាតិមកផែនដីនេះ និងកន្លែងដែលយើងកំពុងធ្វើដំណើរទៅ"។
ដោយសារព្រះគម្ពីរជាការពិត នោះយើងត្រូវតែជឿលើទំនាយអំពីព្រះគ្រីស្ទអាន់សាំងហុង និងព្រះមាតា។
ព្រះគម្ពីរអេសាយ បានមានទំនាយអំពីការរងទុក្ខរបស់ព្រះយេស៊ូវ ៧០០ឆ្នាំមុន ហើយសៀវភៅយ៉ូបបានកត់ត្រាវដ្តទឹក និងការពិតដែលថា ផែនដីត្រូវបានអណ្ដែតនៅក្នុងលំហ កាលពី៣៥០០ឆ្នាំមុន ជាការពិតដែលវិទ្យាសាស្ត្រ ទើបតែបានរកឃើញ នៅសតវត្សទី១៧ ប៉ុណ្ណោះ។
គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឱ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឱ្យដឹងខ្លួន ការប្រដៅដំរង់ និងការបង្ហាត់ខាងឯសេចក្តីសុចរិត ដើម្បីឱ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះ សម្រាប់នឹងធ្វើការល្អគ្រប់មុខ
ធីម៉ូថេទី២ ៣:១៦-១៧
ទ្រង់ត្រដាងទិសខាងជើងពីលើទីល្ហល្ហេវ ហើយក៏ព្យួរផែនដីនៅទទេធេង
យ៉ូប ២៦:៧
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន