ច្បាប់នៃសួនច្បារអេដែន ក្រឹត្យវិន័យសញ្ញាចាស់ និងក្រឹត្យវិន័យសញ្ញាថ្មី ដែលព្រះយេស៊ូវបានតាំងឡើង សុទ្ធតែត្រូវបានតាំងឡើងដោយព្រះអេឡូហ៊ីម ដើម្បីប្រទានសិរីល្អ និងសុភមង្គលដ៏អស្ចារ្យដល់មនុស្សជាតិនាពេលអនាគត។
ថ្ងៃនេះ ព្រះបង្រៀនយើងតាមរយៈហោរាជាច្រើន រួមទាំងហោរាដានីយ៉ែលថា ការរំលងបញ្ញត្តិ និងក្រឹត្យក្រមរបស់ព្រះ នោះត្រូវបានរាប់ថាជាការទទឹងច្បាប់ ការអាក្រក់ និងការបះបោរ។
សមាជិកពួកជំនុំនៃព្រះ បានឆ្លាក់នៅក្នុងចិត្តពីសេចក្តីបង្រៀនរបស់ព្រះអាន់សាំងហុង និងព្រះមាតា ដែលណែនាំកុំឱ្យមើលរំលង សូម្បីតែសេចក្តីបង្រៀនតូចបំផុតរបស់ព្រះ គឺត្រូវតែធ្វើតាមព្រះគម្ពីរ។
ដោយសារព្រះយេស៊ូវបានតាំងឡើងក្រឹត្យវិន័យសញ្ញាថ្មី ព្រមទាំងបានរក្សាទុកជាតម្រាប់ នោះពួកគាត់រក្សាបុណ្យទាំង៧ក្នុង៣ដំណាក់កាល រួមទាំងថ្ងៃឈប់សម្រាក និងបុណ្យរំលង។
ស្តេចនោះនឹងពោលពាក្យទាស់នឹងព្រះដ៏ខ្ពស់បំផុត … ព្រមទាំងគិតបំផ្លាស់ពេលកំណត់ និងច្បាប់ផង …
ប៉ុន្តែការវិនិច្ឆ័យនឹងបានរៀបចំជាស្រេច ហើយគេនឹងដកអំណាចវាចេញ ឱ្យត្រូវបំផ្លាញ ហើយសាបសូន្យទៅដរាបដល់ចុងបំផុត
នោះរាជ្យ និងអំណាចគ្រប់គ្រងព្រមទាំងភាពរុងរឿងឧត្តមនៃអស់ទាំងនគរនៅក្រោមមេឃទាំងមូល នឹងបានប្រគល់ ដល់បណ្តាជន ជាពួកបរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុត រាជ្យរបស់ទ្រង់ស្ថិតស្ថេរនៅអស់កល្បជានិច្ច …
ដានីយ៉ែល ៧:២៥-២៧
ទោះបើអញកត់ទុកអស់ទាំងមាត្រាក្នុងច្បាប់របស់អញក៏ដោយ គង់តែគេនឹងប្រកាន់ថា ជាច្បាប់ដទៃវិញ
ហូសេ ៨:១២
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន