ព្រះគម្ពីរ និងពួកហោរាធ្វើបន្ទាល់ថា មូលហេតុដែលព្រះគ្រីស្ទយាងមកម្តងទៀត គឺដើម្បីបំផ្លាញសេចក្តីស្លាប់ ពោលគឺដើម្បីប្រទានជីវិតអស់កល្បដល់មនុស្សជាតិ ហើយនាំទៅនគរស្ថានសួគ៌។
វិធីតែមួយគត់សម្រាប់មនុស្សជាតិ ដែលបានប្រព្រឹត្តអំពើបាបនៅស្ថានសួគ៌ ដែលសមនឹងស្លាប់ ឱ្យទទួលជីវិតអស់កល្ប គឺជាការបរិភោគសាច់ និងឈាមរបស់ព្រះយេស៊ូវ តាមរយៈបុណ្យរំលង ដូចកាលពី២០០០ឆ្នាំមុនដែរ។
យោងតាមទំនាយអេសាយដែលថា មានតែព្រះប៉ុណ្ណោះ ទើបអាចចាត់ចែងពិធីជប់លៀង ដែលបំផ្លាញសេចក្តីស្លាប់ឱ្យសូន្យបាត់ទៅជាដរាប នោះសមាជិកពួកជំនុំនៃព្រះ ជឿថាព្រះអាន់សាំងហុង គឺជាព្រះ ហើយរក្សាបុណ្យរំលង ដោយសារទ្រង់ជាមួយអង្គដែលបានបំផ្លាញសេចក្តីស្លាប់ តាមរយៈបុណ្យរំលង។
អ្នកណាដែលបរិភោគសាច់ និងឈាមរបស់ខ្ញុំ នោះមានជីវិតដ៏នៅអស់កល្បជានិច្ច ហើយខ្ញុំនឹងឱ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត
យ៉ូហាន ៦:៥៤
នៅលើភ្នំនេះ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងចាត់ចែងជប់លៀងដល់គ្រប់ទាំងសាសន៍ ដោយម្ហូបមានឱជារសយ៉ាងវិសេស និងស្រាទំពាំងបាយជូរសំរាំង …
ទ្រង់នឹងបំផ្លាញសេចក្តីស្លាប់ឱ្យសូន្យបាត់ទៅជាដរាប …
នៅគ្រានោះ គេនឹងពោលថា មើល នេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំទ្រង់ ហើយទ្រង់នឹងជួយសង្គ្រោះយើង …
អេសាយ ២៥:៦-៩
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន